Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា
    ព័ត៌មានជាតិ

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    ភ្នំពេញប៉ុស្តិ៍By ភ្នំពេញប៉ុស្តិ៍July 16, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញៈ ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥។ នេះបើយោងតាមក្រសួងសុខភិបាលនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ។

    សមិទ្ធផលនេះ បានមកពីប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រក្នុងការរុករក ការព្យាបាល ការបង្ការ ការតាមដាន និងការធ្វើអន្តរាគមន៍លើករណីជំងឺគ្រុនចាញ់បានឆាប់ និងទាន់ពេលវេលា ដែលដឹកនាំអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងខាភិបាល រួមជាមួយអ្នកពាក់ព័ន្ធនៅគ្រប់កម្រិតនានា។ ក្នុងនោះរួមមាន អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងក្រសួង ស្ថាប័ននានា អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងសហគមន៍ទូទាំងប្រទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

    ទោះយ៉ាងណា ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល «ទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ” ដើម្បីឈានទៅទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០៣០ ពីអង្គការសុខភាពពិភពលោក ប្រ​ទេស កម្ពុជាអាចនៅប្រឈមហានិភ័យ ចំពោះការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេសផ្សេងទៀត ដែលកំពុងមានការ ចម្លងជំងឺគ្រុនចាញ់ តាមរយៈការធ្វើដំណើរផ្លាស់ទីរបស់ប្រជាជនប្រឈម ចូលមកប្រទេសកម្ពុជា រួមទាំងគ្រុន ចាញ់នាំចូលតាមរយៈសត្វស្វា។

    ក្រសួងសុខាភិបាលបញ្ជាក់ថា៖«ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ប្រទេសកម្ពុជាមិនបានរកឃើញករណីជំងឺគ្រុនចាញ់ឆ្លងថ្មី ក្នុងស្រុកទេ បានន័យថាគ្រុន ចាញ់បានថយចុះ ១០០% និងពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ»។

    បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងដំណើរការប្រព្រឹត្តទៅយ៉ាងសកម្មដ៏មានប្រសិទ្ធភាពក្នុងការតាមដាន និងរុក រកករណីជំងឺគ្រុនចាញ់ តាមរយៈប្រព័ន្ធរបាយការណ៍រហ័សទាន់ពេលវេលា ២៤ម៉ោង (real-time) ដែលមាននៅគ្រប់ បណ្តាភូមិសាស្ត្រ ក្នុងសហគមន៍ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងបណ្តាញសេវាសុខាភិបាល សាធារណៈ ជាប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីឈានទៅការឆ្លើយតបរហ័ស ២៤ម៉ោង និងការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់បានទាន់ពេលវេលា។ ជាលទ្ធផលនៃប្រសិទ្ធភាពប្រព័ន្ធព័ត៌មានជំងឺគ្រុនចាញ់នេះ ជំងឺគ្រុនចាញ់ឆ្លងក្នុងស្រុកថ្មីនាឆ្នាំ២០២៦ ក៏កំពុងត្រូវ បានរកឃើញថា មិនមានករណីជំងឺគ្រុនចាញ់សង្ស័យណាមួយលេចចេញតាមបណ្តាព្រំដែនប្រទេសកម្ពុជានោះទេ។

    ក្រសួងបានអំពាវនាវដល់សាធារណជន ឱ្យចូលរួមបង្ការជំងឺគ្រុនចាញ់ តាមរយៈការការពារខ្លួនកុំឱ្យមូសខាំ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ស្វែងរកសេវាពិគ្រោះប្រឹក្សាយោបល់ ឬធ្វើតេស្តនិងព្យាបាលឱ្យបានទាន់ពេលវេលា តាមរយៈអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬមូលដ្ឋាន សុខាភិបាលសាធារណៈដែលនៅជិតបំផុត ប្រសិនបើសង្ស័យថាបានឆ្លងជំងឺគ្រុនចាញ់៕

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកឈាង រ៉ា ពិនិត្យមុង និងសម្ភារៈទប់ស្កាត់ជំងឺគ្រុនចាញ់ ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កាលពីឆ្នាំ២០២៥។ រូបថត MOH
    រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកឈាង រ៉ា ពិនិត្យមុង និងសម្ភារៈទប់ស្កាត់ជំងឺគ្រុនចាញ់ ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កាលពីឆ្នាំ២០២៥។ រូបថត MOH
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុស្តិ៍

    Related Posts

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    AHF កម្ពុជា ផ្ដល់ការ​ព្យាបាល និង​ពង្រឹង​ជីវភាព​អ្នករស់នៅជាមួយមេរោគអេដស៍ ពង្រីកការថែទាំសុខភាពទៅដល់​សាលារៀន ​

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.