Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»សេដ្ឋកិច្ច»ធនាគារ ហ្វីលីព (Phillip Bank)ប្រកាសបើកសម្ពោធ «Shiok Sabay 2026» ជាមួយកម្មវិធីពិព័រណ៍កម្សាន្ត និងការផ្តល់ជូនពិសេសៗយ៉ាងច្រើនសម្រាប់អតិថិជន
    សេដ្ឋកិច្ច

    ធនាគារ ហ្វីលីព (Phillip Bank)ប្រកាសបើកសម្ពោធ «Shiok Sabay 2026» ជាមួយកម្មវិធីពិព័រណ៍កម្សាន្ត និងការផ្តល់ជូនពិសេសៗយ៉ាងច្រើនសម្រាប់អតិថិជន

    SponsoredBy SponsoredJuly 14, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរទិវាជាតិរបស់ប្រទេសសិង្ហបុរី ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់ ដោយមានម្ចាស់ភាគហ៊ុនជាជនជាតិសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ “Shiok Sabay 2026“។ យុទ្ធនាការរយៈពេល 7 សប្តាហ៍ពេញនេះ នឹងចាប់ផ្តើមពីថ្ងៃទី 13 កក្កដា ដល់ថ្ងៃទី 30 សីហា 2026 ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏លេចធ្លោមួយ ក្នុងការនាំយកទំនុកចិត្តផ្នែកហិរញ្ញវត្ថុកម្រិតស្តង់ដារសិង្ហបុរី មកឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

    ឈ្មោះនៃយុទ្ធនាការនេះ គឺជាការសំយោគគ្នាយ៉ាងឥតខ្ចោះរវាងពាក្យសម្តែងក្តីរីករាយបែបសិង្ហបុរី «Shiok» ជាមួយពាក្យ «Sabay» (សប្បាយ) របស់ខ្មែរ។ ឈ្មោះនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណដ៏វិសេសវិសាលរបស់ធនាគារ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ PhillipCapital Group របស់សិង្ហបុរី ដែលបាននាំមកនូវឧត្តមភាព និងបទពិសោធន៍ 51 ឆ្នាំ ព្រមទាំងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ 100% ក្នុងការបម្រើ និងនាំមកនូវភាពសប្បាយរីករាយជូនដល់ប្រជាជនកម្ពុជា។

    ការផ្តល់ជូនពិសេសៗពី ធនាគារ ហ្វីលីព

    ក្នុងនាមជាស្ពានហិរញ្ញវត្ថុដ៏រឹងមាំរវាងប្រទេសទាំងពីរ ធនាគារ ហ្វីលីព បានសហការជាមួយបណ្តាញដៃគូអាជីវកម្មល្បីៗពីសិង្ហបុរី ដើម្បីនាំមកនូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន។ ប្រូម៉ូសិនទាំងនោះមានដូចជា៖  

    • ផ្ទេរប្រាក់ទៅសិង្ហបុរីឥតគិតថ្លៃ 100%៖ ចាប់ពីថ្ងៃទី 13 កក្កដា ដល់ថ្ងៃទី 31 សីហា លោកអ្នកអាចរីករាយជាមួយការផ្ទេរប្រាក់អន្តរជាតិទៅកាន់ប្រទេសសិង្ហបុរី ដោយមិនគិតថ្លៃសេវាប្រតិបត្តិការ ($0.00) ឡើយ សម្រាប់ការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Phillip Mobile របស់ ធនាគារ ហ្វីលីព។
    • ហោះហើរ និងឈ្នះរង្វាន់ជាមួយ Singapore Airlines៖ អតិថិជនដែលទូទាត់ប្រាក់សម្រាប់ការកក់សំបុត្រយន្តហោះ Singapore Airlines តាមរយៈកាតនិម្មិតរបស់ធនាគារ ហ្វីលីព នឹងមានឱកាសទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ $61។ បន្ថែមពីនេះ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ធំសំបុត្រយន្តហោះទៅមកប្រទេសសិង្ហបុរីចំនួន 2 រង្វាន់ ដោយអ្នកឈ្នះ 1 នាក់ទទួលបាន 2 សំបុត្រ ដែលការចាប់រង្វាន់នេះនឹងត្រូវធ្វើឡើងក្រោយពេលយុទ្ធនាការ Shiok Sabay 2026 ត្រូវបានបញ្ចប់។
    • ការទិញទំនិញឆ្លងដែនដោយគ្មានដែនកំណត់៖ សម្រាប់អ្នកដំណើរដែលទៅកម្សាន្តនៅប្រទេសសិង្ហបុរី នឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ 61,000 រៀល ភ្លាមៗ សម្រាប់ការចំណាយ ឬពិសារអាហារនៅតាមបណ្តាហាងដែលទទួលយកការទូទាត់ RoamQR តាមរយៈ​Phillip Mobile។
    • ការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់ហាងអាហារសិង្ហបុរី ៖ អតិថិជនដែលស្កែនទូទាត់តាមរយៈ Phillip Bank KHQR នឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញភ្លាមៗ 61% នៅហាង Ya Kun Kaya Toast និង Mee Pok 79 ក៏ដូចជានៅតាមបណ្តាអាជីវករដែលចូលរួមនៅក្នុងស្តង់ ASEAN Food Village (នៅផ្សារកាប់គោ) រួមជាមួយការផ្តល់ជូនឈុត Kaya Toast ផ្តាច់មុខក្នុងតម្លៃត្រឹមតែ $6.10 នៅហាង Jom Kopi។
    • ការផ្តល់ជូនពិសេសលើការធានារ៉ាប់រងការធ្វើដំណើរពី Phillip General Insurance៖ ហោះហើរទៅកាន់សិង្ហបុរីដោយភាពកក់ក្តៅ និងសុវត្ថិភាពបំផុត។ ពេញមួយកំឡុងពេលយុទ្ធនាការ អតិថិជនដែលទិញប័ណ្ណសន្យារ៉ាប់រងការធ្វើដំណើរទៅកាន់សិង្ហបុរីសម្រាប់បុគ្គលម្នាក់ (គ្រប់គម្រោងការពារទាំងអស់) នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ 61% ពេលទិញតាមរយៈ​ Phillip Mobile ឬ Mini-App។
    • កម្មវិធីពិសេសចុងសប្តាហ៍ពី Phillip Life Assurance៖ ការពារអនាគតរបស់អ្នកជាមួយគម្រោង PhillipRaksa ដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតរយៈពេលមួយឆ្នាំដ៏ទូលំទូលាយ ក្នុងតម្លៃចាប់ពី $20 តែប៉ុណោះ។ លោកអ្នកអាចទិញគម្រោងនេះតាមរយៈកម្មវិធី Phillip Mobile នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក្នុងអំឡុងពេលយុទ្ធនាការ ដើម្បីទទួលបានសាច់ប្រាក់ត្រឡប់មកវិញភ្លាមៗ 61%!
    • ការផ្តល់ជូនធានារ៉ាប់រងផ្តាច់មុខនៅក្នុងព្រឹត្តិការណ៍៖ សម្រាប់លោកអ្នកដែលអញ្ជើញទៅចូលរួមកម្មវិធី Shiok Sabay 2026 នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ $61 លើបុព្វលាភរ៉ាប់រង (Premium) ឆ្នាំដំបូងពី Phillip Life Assurance នៅពេលចុះឈ្មោះទិញប័ណ្ណសន្យារ៉ាប់រងគម្រោង ExtraSmart ឬ Krousar123 ដោយផ្ទាល់នៅទីតាំងកម្មវិធី នាថ្ងៃទី 8-9 សីហា។

    ការផ្តល់ជូនបន្ថែមទៀត

    ក្រៅពីប្រូម៉ូសិនខាងលើនេះ យុទ្ធនាការ Shiok Sabay 2026 ក៏មានការផ្តល់ជូនពិសេសពីដៃគូអាជីវកម្មរបស់ ធនាគារ ហ្វីលីព ក្នុងវិស័យសុខាភិបាល និងបដិសណ្ឋារកិច្ច ដែលមានដូចជា Oakwood, Himawari, SingMed Clinic និង SGMC រួមទាំងការផ្តល់ជូនពិសេសលើឥណទានគេហដ្ឋាន​ រថយន្ត ឡាន និងបុគ្គលផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ​ លោកអ្នកអាច៖

    • ចូលទៅកាន់គេហទំព័រ Shiok Sabay 2026
    • តាមដានបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ធនាគារហ្វីលីព​
    • ឬអញ្ជើញទៅកាន់សាខា ធនាគារ ហ្វីលីព ណាមួយក៏បាន ក្នុងចំណោមជាង 70 សាខាទូទាំងប្រទេស។

    ព្រឹត្តិការណ៍ចម្បង៖កម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows និងមហោស្រពកម្សាន្តរយៈពេលពីរថ្ងៃតាមបណ្តោយវិថីថ្មើរជើងចតុមុខ

    ធនាគារ ហ្វីលីព នឹងនាំយកបរិយាកាស និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរីមកជូនសាធារណជនផ្ទាល់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ «Shiok Sabay 2026» ជាមួយកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows) រៀងរាល់ចុងសប្តាហ៍ទូទាំងរាជធានីភ្នំពេញ ព្រមទាំងព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល 2 ថ្ងៃ នៅតាមបណ្តោយវិថីថ្មើរជើងចតុមុខ (តំបន់មាត់ទន្លេ)។ កម្មវិធីនេះនឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយ ដែលរួមមានសកម្មភាពប្លែកៗតាមរចនាបថសិង្ហបុរី បទពិសោធន៍សហគមន៍ និងស្តង់អាហារ (Food Villages) ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

    កាលវិភាគកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows)

    ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីយ៉ាងពិសេសសម្រាប់ថ្ងៃចុងសប្តាហ៍របស់អ្នក ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ចុងខែសីហា។ ខាងក្រោមនេះជាកាលបរិច្ឆេទដើម្បីចូលរួមលេងហ្គេមសប្បាយ ភ្លក់អាហារ និងឈ្នះរង្វាន់ទៀតផង៖

    • ថ្ងៃទី 18–19 កក្កដា | 25–26 កក្កដា | 1–2 សីហា (កម្មវិធីនៅ AEON 1)៖ ការអបអរសាទរនឹងចាប់ផ្តើមនៅផ្សារទំនើប AEON Mall ភ្នំពេញ។ សូមអញ្ជើញមកកាន់ស្តង់ចុងសប្តាហ៍របស់យើង ដើម្បីលេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ភ្លាមៗ និងស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខនៃយុទ្ធនាការនេះ។
    • ថ្ងៃទី 8–9 សីហា (ពិព័រណ៍ធំនៅមាត់ទន្លេ)៖ កុំភ្លេចកត់ចំណាំកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ! សូមអញ្ជើញទៅកាន់វិថីថ្មើរជើងចតុមុខ សម្រាប់កម្មវិធីកម្សាន្តតាមដងផ្លូវរយៈពេល 2 ថ្ងៃ។លរួមទស្សនាការផ្សាយបន្តផ្ទាល់ក្បួនដង្ហែទិវាជាតិសិង្ហបុរី បើកបទពិសោធន៍ស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែប និងផ្សងសំណាងឈ្នះសំបុត្រយន្តហោះពី Singapore Airlines រួមទាំងរង្វាន់ពិសេសៗជាច្រើនទៀត!
    • ថ្ងៃទី 15–16 សីហា | 22–23 សីហា | 29–30 សីហា (កម្មវិធីបញ្ចប់នៅ AEON 2)៖ ព្រឹត្តិការណ៍កម្សាន្តនេះ នឹងបន្តធ្វើដំណើរទៅកាន់សាលកណ្តាល ជាន់ផ្ទាល់ដី នៃផ្សារទំនើប AEON Mall សែនសុខ ស៊ីធី នាអំឡុងពេល 3 សប្តាហ៍ចុងក្រោយនៃខែសីហា។ សូមអញ្ជើញចូលរួមលេងហ្គេមសប្បាយៗ និងរីករាយជាមួយឱកាសចុងក្រោយក្នុងការដណ្តើមយករង្វាន់ពិសេសៗដែលមានចំនួនកំណត់ មុនពេលបិទបញ្ចប់យុទ្ធនាការ។

    កេរ្តិ៍ដំណែល 50 ឆ្នាំ ផ្អែកលើទំនុកចិត្ត

    ក្នុងនាមជាធនាគារពាណិជ្ជមកពីសិង្ហបុរីតែមួយគត់នៅកម្ពុជា ធនាគារហ្វីលីព បានប្រតិបត្តិការដោយផ្អែកលើបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ត់ចត់ ភាពត្រឹមត្រូវ និងស្តង់ដារស្ថាប័នអស់រយៈពេលកន្លះសតវត្សរ៍មកហើយ ពីសំណាក់ PhillipCapital Group ដែលបានគ្រប់គ្រងទ្រព្យសកម្មជាសកលតាំងពីឆ្នាំ 1975។ យុទ្ធនាការ Shiok Sabay 2026 គឺជាការស្តែងចេញពីការដឹងគុណយ៉ាងពិតប្រាកដចំពោះប្រជាជនកម្ពុជា តាមរយៈការចែករំលែកនូវកេរ្តិ៍ដំណែលក្នុងតំបន់ នាំមកនូវរង្វាន់ហិរញ្ញវត្ថុដ៏វិសេសវិសាល និងរឹតចំណងមិត្តភាពផ្នែកហិរញ្ញវត្ថុឆ្លងដែនឱ្យកាន់តែស្អិតរមួត។

    អំពី ធនាគារហ្វីលីព

    ធនាគារហ្វីលីព គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មតាមរយៈបណ្តាញសាខាជាង 70 សាខាទូទាំងប្រទេស។ ធនាគារជាសមាជិករបស់ PhillipCapital Group ដែលជាសមូហភាពផ្តល់សេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ 1975 និងមានវត្តមាននៅក្នុងប្រទេសជាង 15។ ដោយរួមបញ្ចូលគ្នារវាងជំនាញក្នុងស្រុក និងការគាំទ្រកម្រិតអន្តរជាតិ ធនាគារហ្វីលីព ផ្តល់ជូននូវដំណោះស្រាយសេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនបុគ្គល អាជីវកម្ម និងស្ថាប័ននានានៅទូទាំងប្រទេសកម្ពុជា។

    sponsored
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Sponsored

    Related Posts

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.