Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន
    ព័ត៌មានជាតិ

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    ឈន ណនBy ឈន ណនJuly 16, 2026No Comments2 Mins Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ពេលជួប​ពិភាក្សាការងារជាមួយ​លោក ហួត ហាក់ ដោយ​សមាគម​នេះ បាន​ប្តេជ្ញា​​សហការជាមួយក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន។ រូប​ថត ក្រសួងទេសចរណ៍
    លោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ពេលជួប​ពិភាក្សាការងារជាមួយ​លោក ហួត ហាក់ ដោយ​សមាគម​នេះ បាន​ប្តេជ្ញា​​សហការជាមួយក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន។ រូប​ថត ក្រសួងទេសចរណ៍
    Share
    Facebook Twitter LinkedIn Pinterest Email

    សមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន ដែល​ជាស្ថាប័នជាតិមួយរបស់ចិន មានតួនាទីសំខាន់ជំរុញការអភិវឌ្ឍវប្បធម៌ សិល្បៈ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសជាដៃគូ នៅ​ជុំវិញពិភពលោក​ បាន​ប្តេជ្ញា​​សហការជាមួយក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន។ ចំណែក​ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅចិន Ping An ក៏​បាន​​ឯកភាព​ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រួម​គ្នា​នេះ​ដែរ។

    លោក Yang Xiaoyang ប្រធានសមាគមជំរុញការអភិវឌ្ឍវប្បធម៌ និងសិល្បៈចិន បាន​បង្ហាញ​ការ​ប្តេជ្ញា​បែបនេះ នៅពេល​លោកជួប​ពិភាក្សា​​ការងារ​​ជាមួយ​លោក​​​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែល​បាន​​អមដំណើរ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅ​​បំពេញ​ទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

     នៅក្នុងជំនួបការងារ​ប្រកបដោយផ្លែផ្កានេះ លោក ហួត ហាក់ បាន​ប្រាប់​លោក Yang Xiaoyang និងសហការី ពីសក្តានុពល និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា, ​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទាំងស្រុងនូវបញ្ហា Online Scam និងពីគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ព្រម​ទាំង​បាន​លើក​ឡើង​អំពីចំណង​មិត្តភាព​ជា​ប្រវត្តិ​សាស្រ្ត និង​ជា​ប្រពៃណី​ដ៏​រឹងមាំ​រវាង​កម្ពុជា និងចិន ពិសេសការ​កសាងសហគមន៍​វាសនា​រួម​កម្ពុជា-ចិន គ្រប់រដូវកាល​ក្នុងយុគសម័យថ្មី។

    ជាលទ្ធផល ភាគីទាំង២ បានឯកភាព «ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​លើ​​វិស័យ​​​វប្បធម៌ និង​ទេសចរណ៍» តាមរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​សិល្បៈ​ទៅ​វិញ​ទៅ​មក កិច្ច​សហការ​ក្នុង​ការ​ការពារ​បេតិកភណ្ឌវប្បធម៌ ការ​ជំរុញ​សិល្បៈ​ភាព​យន្ត វីដេអូ និង​ការ​ច្នៃ​ប្រឌិត​វប្បធម៌​ឌីជីថល ការ​អប់​រំសិល្បៈ និង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ព្រម​ទាំង​ការ​អភិវឌ្ឍ​រួម​បញ្ចូល​គ្នារវាង​វប្បធម៌ និង​ទេសចរណ៍។

    ទន្ទឹមនឹងនេះ សមាគម នឹង​រៀបចំ​សំណើ​គម្រោង​លម្អិត​ជូន​ក្រសួងទេសចរណ៍ និង​ដឹក​នាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​សិក្សា​ពី​លទ្ធភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ជំរុញ​ការផ្លាស់​ប្តូរ​សកម្មភាព​វប្បធម៌ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ហើយ​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធផល​នៃ​ផែនការ​សកម្មភាព​ខា​ងលើ ភាគីទាំងពីរ បានធ្វើការចាត់​តាំង​មន្រ្តី​បង្គោលទៅវិញ​ទៅមក ដើម្បី​រៀបចំ​ការងារ​លម្អិត និង​ពិភាក្សា​បន្ថែម​លើ​គម្រោង​សហប្រតិបត្តិកា​រនា​ពេលខាងមុខ។

    ដោយឡែក ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅប្រទេសចិន Ping An ក៏​បាន​បង្ហាញ​ការ​គាំទ្រពី​គោលនយោបាយលើកលែងទិដ្ឋាការ​របស់កម្ពុជា សម្រាប់​ប្រជាជន​ចិន និង​បង្ហាញ​បំណង​ចូលរួមជាមួយ​ក្រសួង​ទេសចរណ៍ផ្តល់​សេវាធានារ៉ាប់រង​ប្រកប​ដោយ​គុណភាព​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរចិន និងអន្តរជាតិ។

    លោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An បាន​លើក​ឡើង​បែបនេះ នៅពេល​លោក ហួត ហាក់ ​បាន​ធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រង Ping An Property & Casualty Insurance Company of China នៅ​រដ្ឋធានីប៉េកាំង កាលពី​ថ្ងៃទី ១៥ ខែកក្កដា។

    ដោយ​ភាគីទាំងសងខាង បាន​ឯកភាព​ «ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រួម​គ្នា តាម​រយៈ​ការ​ដាក់​ចេញ​ផែនការ​និយោគ​លើ​ប្រព័ន្ធ​ធានា​សុវត្ថិភាពភ្ញៀវទេសចរ ពិសេស​ការ​ពង្រឹងប្រព័ន្ធ​ធានារ៉ាប់​រង​រួមគ្នា កម្ពុជា-ចិន សម្រាប់​ភ្ញៀវទេស​ចរចិន និង​ភ្ញៀវទេសចរអន្តរជាតិ​មក​កាន់កម្ពុជា»។

    លោក ហួត ហាក់ ពេល​ដឹកនាំ​ប្រតិភូកម្ពុជា ទៅ​ធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រង Ping An របស់ចិន កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦។ រូប​ថត ក្រសួងទេសចរណ៍
    លោក ហួត ហាក់ ពេល​ដឹកនាំ​ប្រតិភូកម្ពុជា ទៅ​ធ្វើទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធានារ៉ាប់រង Ping An របស់ចិន កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦។ រូប​ថត ក្រសួងទេសចរណ៍

    ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ping An នឹងធ្វើការ​សិក្សា​ពី​លទ្ធភាព​វិនិយោគ​បង្កើត​ខ្សែ​ទស្សនកិច្ចទេសចរណ៍​លំដាប់ខ្ពស់ (Exclusive Luxury Tour) ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន​លំដាប់​ខ្ពស់ ដែលមាន​បំណង​ធ្វើ​ទស្សន​កិច្ចទេសចរណ៍​ និង​ស្វែង​យល់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា។ ដើម្បីអនុវត្តឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​នៃ​ផែនការ​សកម្មភាពខាងលើ ភាគីទាំងពីរ បានធ្វើការ​ចាត់​តាំង​មន្រ្តី​បង្គោល (Focal Point) ទៅវិញ​ទៅ​មក ដើម្បីរៀបចំ​ការងារ​លម្អិត និង​ការ​ត្រៀមសិ​ក្សា​ស្វែង​យល់​ជាក់​ស្តែង​នៅកម្ពុជា។

    គួរបញ្ជាក់ថា ក្រុមហ៊ុន Ping An Property & Casualty Insurance Company of Chinaជាក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនធំជាងគេលើពិភពលោកលើផែ្នកទ្រព្យសកម្ម (1st in Asset size) និងក៏ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេលើពិភពលោកលើផ្នែកប្រាក់ចំណូល (1st in Revenue) ដែលមានអតិថិជនទូទៅ (Retail Customers) សរុបប្រមាណ ២៥១លាននាក់ និងអតិថិជនជាក្រុមហ៊ុន (Corporate Customers) ប្រមាណជាង ៤លានក្រុមហ៊ុន៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ឈន ណន

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    AHF កម្ពុជា ផ្ដល់ការ​ព្យាបាល និង​ពង្រឹង​ជីវភាព​អ្នករស់នៅជាមួយមេរោគអេដស៍ ពង្រីកការថែទាំសុខភាពទៅដល់​សាលារៀន ​

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.