Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»Cambodia Travel Match 2026 រំពឹងទទួលបានជោគ​ជ័យ​បន្ថែមក្នុង​ការ​នាំ​កម្ពុជាទៅកាន់ពិភពលោក
    ព័ត៌មានជាតិ

    Cambodia Travel Match 2026 រំពឹងទទួលបានជោគ​ជ័យ​បន្ថែមក្នុង​ការ​នាំ​កម្ពុជាទៅកាន់ពិភពលោក

    ឈន ណនBy ឈន ណនJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដើរ​ទស្សនា​ប្រាសាទបាយ័ន​ កាល​ពី​សប្តាហ៍មុន។ ហ៊ឹន ពិសី
    ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដើរ​ទស្សនា​ប្រាសាទបាយ័ន​ កាល​ពី​សប្តាហ៍មុន។ ហ៊ឹន ពិសី
    Share
    Facebook Twitter LinkedIn Pinterest Email

    សមាគមទេសចរណ៍​​​អាស៊ីប៉ាស៊ីហ្វិក​​ប្រចាំ​​កម្ពុជា (PATACC) សហការ​​ជាមួយ​​សហព័ន្ធ​​ទេសចរណ៍​​កម្ពុជា ក្រោម​ការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍, ក្រុម​ប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជា (CTB) និង​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា(ICC) នឹង​​រៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 នៅក្នុង​ខែកក្កដានេះ។

    នេះ​ជាកម្មវិធីពិសេស​សម្រាប់ទី​ផ្សារឥណ្ឌា (India Special Edition) ដោយរំពឹង​ថា​នឹងទទួលបានជោគជ័យ​បន្ថែម​ទៀត ដើម្បី​រួមគ្នានាំកម្ពុជាទៅកាន់ពិភពលោក។ កម្មវិធី​នេះ​នឹង​​ធ្វើ​នៅ​ខេត្តសៀម​រាប នាថ្ងៃទី១៨ ខែកក្កដា ​និង​នៅ​ភ្នំពេញ​នា​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦។

    Cambodia Travel Match 2026 – India Special Edition មានគោលបំណង​​បង្កើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា, បង្កើត​កិច្ច​ព្រម​ព្រៀង​អាជីវកម្ម​ថ្មី, បង្កើន​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា, បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​​ពង្រឹងភាពជា​ដៃ​គូរវាងផ្នែក​រដ្ឋ និងឯកជន។

    តាម​ការ​គ្រោង​ទុក​កម្មវិធី​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​អ្នក​នៅ​ក្នុង​វិស័យ​សណ្ឋាគារ រមណីយដ្ឋាន ក្រុម​ហ៊ុន​ទេសចរណ៍, ភ្នាក់​ងារ​ទេសចរណ៍​, ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន វិនិយោគិន និង​ម្ចាស់​អាជីវកម្ម​ពាក់​ព័ន្ធទេសចរណ៍ជាដើម​។

    អ្នក​រៀបចំកម្មវិធី CTM 2026 លើក​ឡើង​ថា៖«CTM មិនមែនជាពិព័រណ៍ទេសចរណ៍ធម្មតាទេ ប៉ុន្តែ​​ជា​វេទិកាទីផ្សារ​ទេសចរណ៍​ថ្នាក់​ជាតិ(National Destination Marketing Platform) ដែលត្រូវ​បាន​បង្កើត​ឡើងដើម្បី​ភ្ជាប់​អាជីវកម្មទេសចរណ៍​កម្ពុជា​ជាមួយ​អ្នកទិញ (Hosted Buyers) មកពី​ទីផ្សារ​អន្តរជាតិ និង​បង្កើត​ឱកាសអាជីវកម្ម​រយៈ​ពេលវែង»។

    សម្រាប់កម្មវិធីលើកនេះ CTM ត្រៀម​​ស្វាគមន៍អ្នកទិញអន្តរជាតិ (Hosted Buyers) និងសារព័ត៌មានទេសចរណ៍ជាន់ខ្ពស់ពីប្រទេសឥណ្ឌា ដែលជា​ទីផ្សារ​ទេសចរណ៍​កំពុង​រីកលូតលាស់​លឿន​បំផុត​មួយ​របស់ពិភពលោក។ នេះក៏​​ជា​ឱកាស​ដ៏​មាន​តម្លៃ​​របស់​​វិនិយោគិន ស្ថាប័ន និង​ម្ចាស់អាជីវកម្ម​ពាក់​ព័ន្ធទេសចរណ៍ទាំងអស់​ក្នុងការបង្ហាញ​ផលិត​ផល និងសេវា​កម្ម​របស់​​ខ្លួន​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នកសម្រេចចិត្តទិញ​(Decision Makers)។

    តាម​រយៈជំនួប​ផ្ទាល់នៅក្នុង​កម្មវិធី CTM គឺ​វាអាច​ជា​ចំណុច​ចាប់​ផ្តើមនៃការស្គាល់គ្នា ការទំនាក់ទំនង ការជឿទុកចិត្ត មិត្តភាព ភាពជាដៃគូ និងកិច្ចព្រមព្រៀងអាជីវកម្មរយៈពេលវែង​របស់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម ហើយ​នេះ​ជាទស្សនវិស័យដែល CTM កំពុងកសាងសម្រាប់វិស័យទេសចរណ៍កម្ពុជា។

    ការចូលរួម​ក្នុង​កម្មវិធី CTM បាន​អនុញ្ញាតឱ្យម្ចាស់​អាជីវកម្ម បាន​ជួប HostBuyers ដោយផ្ទាល់ ព្រម​ទាំង​បាន​ផ្សព្វផ្សាយផលិតផលទៅទីផ្សារអន្តរជាតិ បង្កើតដៃគូអាជីវកម្មថ្មី បង្កើនឱកាស​នាំភ្ញៀវ​មក​កម្ពុជា ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ បង្ហាញ​ម៉ាកយីហោ​របស់​ខ្លួន ​​នៅ​លើវេទិកា​ជាតិ។ ចំណែកការ​ឧបត្ថម្ភ​​ដល់​ CTM មិន​មែន​គ្រាន់​តែ​ជា​ការផ្សព្វផ្សាយ​ម៉ាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​វាជា​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍវិស័យទេសចរណ៍​ជាតិ និង​ការ​កសាង​អនាគត​សេដ្ឋកិច្ចរបស់កម្ពុជា។

    អ្នក​រៀបចំកម្មវិធី CTM បានបញ្ជាក់​ថា៖​ «នៅ​ក្នុងបរិបទ​ដែល​វិស័យ​ទេសចរណ៍​ពិភពលោក កំពុងប្រកួត​ប្រជែង​យ៉ាង​ខ្លាំង កម្ពុជា​​ត្រូវ​​ការ​ការ​​ចូលរួម​​ពី​គ្រប់​ភាគី ហើយ​ CTM គឺ​ជា​វេទិកា​រួម​​របស់យើងទាំងអស់គ្នា។ ជោគជ័យ​របស់ CTM ​គឺ​​ជា​ជោគជ័យ​​របស់​​វិស័យ​ទេសចរណ៍​កម្ពុជា ដោយយើង​​​រួមគ្នានាំកម្ពុជាទៅកាន់ពិភពលោក»។

    គិតចាប់តាំងពីការដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ CTM ទទួលបានជោគជ័យក្នុងកិច្ចស្វាគមន៍ប្រតិភូដែលជាអ្នកទិញអន្តរជាតិ (Hosted Buyers) ចំនួន ៨០ស្ថាប័ន ពីទីផ្សារគោលដៅចំនួន ៧ ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មដែលអាចវាស់វែងបានយ៉ាងច្បាស់លាស់។ សមិទ្ធផល លេចធ្លោរួមមាន កំណើនទេសចរមកពីវៀតណាម ការពង្រីកទីផ្សារថ្មីពីឥណ្ឌូនេស៊ី សក្តានុពលទេសចរណ៍វាយកូនហ្គោលពីសិង្ហបុរី ការតភ្ជាប់កញ្ចប់ទស្សនកិច្ចពីមីយ៉ាន់ម៉ា និងការរក្សាបាននូវកំណើនពាណិជ្ជកម្មរឹងមាំជាមួយទីផ្សារចិន។

    កាលពីឆ្នាំ២០២៥ ចំនួនភ្ញៀវ​ទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា មានចំនួន ៧១ ០៤៦នាក់ ធ្លាក់​ចុះ ៨,៥% បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ដោយ​ឡែក​សម្រាប់​រយៈ​ពេល ៥ខែដើម​ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរឥណ្ឌា មាន​ចំនួន ២៦ ២៧៣នាក់ ធ្លាក់​ចុះ ១៤,៦% បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥។ នេះ​បើ​តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ឈន ណន

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.