Browsing: post khmer

ទោះ​ធ្លាប់​បាន​ចាញ់​គ្រប់ការ​ប្រកួតទាំង​​អស់ សម្រាប់​ការ​បង្ហាញ​ខ្លួន ជា​លើក​ដំបូង ក្នុង​ព្រឹត្ត​ការណ៍​បាល់​ទះ​ជើងឯក​អាស៊ាន កាលពី​ឆ្នាំ ២០២៥ (SEA V-League 2025) ប៉ុន្តែបច្ចុប្បន្ន​ក្រុមជម្រើសជាតិ​បាល់​ទះ​កម្ពុជា បានចាប់​ផ្តើម​យ៉ាង​ល្អ ចំពោះការ​ប្រកួតបើក​ឆាក SEA V-League 2026 ដែលទើប​បានប្តូរ​ឈ្មោះមក​ជា SEA V-Cup 2026។ សម្រាប់​ការ​ប្រកួតបើក​ឆាក​ប្រចាំពូល…

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បាន​ប្រាប់​លោក​ស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពី​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ។ ក្នុង​ជំនួប​ជាមួយ​លោកស្រី Zittle កាលពីថ្ងៃទី១៥ កក្កដា លោក ​ឆៃ ស៊ីណារិទ្ធ បាន​​លើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក…

នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូតសង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូតស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធគិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ​«ទាល់តែ​មនុស្សស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀបរាប់ពីគុណសម្បត្តិ ហើយទាល់​តែ​​វត្ថុឬ​កេរ​ដំណែលត្រូវបាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញក្តីស្រឡាញ់ជាតិ»។ សំណួរ​​ពញ្ញាក់​មនសិការ​ដែលយើងជាពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើងមានថាមពល​និងពូកែ​ខាងបង្ហាញការសោកសៅចំពោះអ្វីដែលបាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់​អ្វី​ដែលកំពុង​មាននៅក្នុងដៃ និងមនុស្សដែលកំពុងមានជីវិតរស់នៅ? ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថា ផ្នត់គំនិត…

ពោធិ៍សាត់ៈ មន្រ្តីឧទ្យានុរក្សបរិស្ថាននៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃបានប្រទះឃើញបង្គួយបន្លាភ្នំ ឬ បង្គួយស្នែង កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់ ១ ៥៥១ ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងបរិស្ថានបានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា បង្គួយប្រភេទនេះ ឃើញភ្លាមៗហាក់ដូចជាកូនសត្វដាយណូស័រសម័យដើម។…

យោធាកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅតាមព្រំដែន ក្នុងខណៈដែលក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅថ្ងៃទី១៥ ខែកក្កដានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងលេខាធិការដ្ឋានទាំងពីរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយចំពោះបញ្ហានានាដោយសន្តិវិធី…

ក្នុង​យុទ្ធនាការ​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ អាជ្ញាធរ​កម្ពុជា​បាន​​បណ្ដេញ​ជនបរទេស​ជាង ៤ម៉ឺននាក់​ត្រូវ​ចេញពីកម្ពុជា ក្នុង​នោះ​ ជាង​១ម៉ឺន​៦ពាន់​ពាក់​ព័ន្ធ online scam។ នេះ​បើ​តាម​លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ក្រសួង​មហាផ្ទៃថ្មីៗ​នេះ។ យោង​តាម លោក សុខ វាសនា ការ​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ​យ៉ាង​សកម្ម​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ក្នុង​រយៈ​ពេល ៦ខែឆ្នាំ​២០២៦​នេះ ហើយ​សកម្មភាព​នេះកំពុង​បន្ត។ លោក​ថា​…

សមាគមទេសចរណ៍​​​អាស៊ីប៉ាស៊ីហ្វិក​​ប្រចាំ​​កម្ពុជា (PATACC) សហការ​​ជាមួយ​​សហព័ន្ធ​​ទេសចរណ៍​​កម្ពុជា ក្រោម​ការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍, ក្រុម​ប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជា (CTB) និង​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា(ICC) នឹង​​រៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 នៅក្នុង​ខែកក្កដានេះ។ នេះ​ជាកម្មវិធីពិសេស​សម្រាប់ទី​ផ្សារឥណ្ឌា (India Special Edition) ដោយរំពឹង​ថា​នឹងទទួលបានជោគជ័យ​បន្ថែម​ទៀត…

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល គ្រោងនឹងចូលរួមក្នុងសម័យប្រជុំបើកនៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World AI Conference 2026: WAIC) នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ…

ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) មិនមែនគ្រាន់តែជា ឧបករណ៍សម្រាប់កម្សាន្ត ឬការទំនាក់​ទំនងទូទៅនោះទេ ប៉ុន្តែវាបានក្លាយជាស្ពាន​ចម្លងដ៏សំខាន់​និងជាមុខ​មាត់ផ្លូវការរបស់ស្ថាប័នរដ្ឋក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនិងអន្តរជាតិផងដែរ។ ថ្មីៗនេះ ការជែកដេញដោលយ៉ាងផុសផុលពីសំណាក់មហាជននៅលើបណ្តាញសង្គម ជុំវិញការបង្ហោះព័ត៌មាន​រឿងកូននិងជីវិតឯកជនរបស់មន្ត្រីជាន់ខ្ពស់នៅលើទំព័រហ្វេសប៊ុក ( Facebook Page) ផ្លូវការរបស់​ស្ថាប័នថ្នាក់ជាតិ បានរំលេចចេញនូវតម្រូវការចាំបាច់មួយ៖ ការពិនិត្យឡើងវិញ​និងការ ខណ្ឌសីមាឱ្យបាន​ដាច់ស្រឡះរវាង «កិច្ចការស្ថាប័ន» និង…

ទោះបាន​ខកខាន​ប្រកួត​តំណែង​ឱ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍ជាលក្ខណៈ Games ជាពិសេស Sea Games និង Asian Games បន្ទាប់ពី​បាន​ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ពីការ​ប្រកួត Sea Games 2023 ដែលកម្ពុជា…