Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»កន្លះឆ្នាំ​ ជនបរទេស​ជាង ៤ម៉ឺន៥ពាន់​នាក់​ត្រូវ​បាន​បណ្ដេញចេញពីកម្ពុជា, ជាង​១ម៉ឺន​៦ពាន់​ពាក់​ព័ន្ធ online scam
    ព័ត៌មានជាតិ

    កន្លះឆ្នាំ​ ជនបរទេស​ជាង ៤ម៉ឺន៥ពាន់​នាក់​ត្រូវ​បាន​បណ្ដេញចេញពីកម្ពុជា, ជាង​១ម៉ឺន​៦ពាន់​ពាក់​ព័ន្ធ online scam

    នៀម ឆេងBy នៀម ឆេងJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មហាផ្ទៃ កាលពីសប្ដាហ៍មុន ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី១៣ កក្កដា។ GDI
    លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មហាផ្ទៃ កាលពីសប្ដាហ៍មុន ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី១៣ កក្កដា។ GDI
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុង​យុទ្ធនាការ​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ អាជ្ញាធរ​កម្ពុជា​បាន​​បណ្ដេញ​ជនបរទេស​ជាង ៤ម៉ឺននាក់​ត្រូវ​ចេញពីកម្ពុជា ក្នុង​នោះ​ ជាង​១ម៉ឺន​៦ពាន់​ពាក់​ព័ន្ធ online scam។ នេះ​បើ​តាម​លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ក្រសួង​មហាផ្ទៃថ្មីៗ​នេះ។

    យោង​តាម លោក សុខ វាសនា ការ​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ​យ៉ាង​សកម្ម​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ក្នុង​រយៈ​ពេល ៦ខែឆ្នាំ​២០២៦​នេះ ហើយ​សកម្មភាព​នេះកំពុង​បន្ត។ លោក​ថា​ ​ជនសង្ស័យ​ជា​ច្រើនបាន​បែក​សំបុក​ចេញពី​មជ្ឈមណ្ឌល​ឆបោក​ធំៗ ប៉ុន្តែ​ពួក​គេ​មិន​បាន​រត់ចេញ​ពី​កម្ពុជា​ទេ គឺ​បន្ត​លាក់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​សកម្មភាពខុស​ច្បាប់​នេះ។

    លោក​បន្ត​ថា យោង​តាម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា​បាន​បើក​ចំហ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចាក​ចេញ​ដោយ​ខ្លួន​​ឯង​ដោយ​ស្ម័គ្រ​ចិត្ត ប៉ុន្តែ ប្រសិនបើ​ពួក​គេ​មិន​ចេញ​ដោយ​ខ្លួនឯង​ទេ សមត្ថកិច្ចបាន​អនុវត្ត​តាម​ច្បាប់ ហើយ​អ្នក​ដែល​ចេញ​ហើយ ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​មក​កម្ពុជា​វិញ​នោះ​ទេ។

    លោក សុ​ខ វាសនា ថ្លែង​ថា៖ «នៅ​ក្នុង​រយៈ​ពេល​ ៦ ខែដើម​ឆ្នាំ​នេះ ដោយ​យើង​មិន​ទាន់​រាប់​បញ្ចូល​អ្នក​ស្ម័គ្រ​ចិត្ត​ចេញដោយ​ខ្លួន​ឯង គ្រាន់តែ​អ្នក​ដែល​យើង​បណ្ដេញ​ចេញ​គឺ​មាន​ជាង ៤ម៉ឺន ​៥ពាន់​នាក់។ ប៉ុន្តែ​នៅ​ក្នុង​ចំនួន​នេះ ពាក់​ព័ន្ធ​នឹង​ online scam ដែល​យើង​បាន​បង្ក្រាបផ្ទាល់​ដោយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​អង្គភាព​ផ្សេងៗ​ដែល​ចុះបង្ក្រាប​នៅ​គ្រប់​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​អភិបាល​ខេត្ត គឺ​មាន​ជាង ១ម៉ឺន ៦​ពាន់​នាក់ ដែល​ពិត​ជា​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាមបច្ចេកវិទ្យា»។

    លោក សុខ វាសនា​ បន្ត​ថា ចំនួន​បណ្ដេញចេញ​ជាង ៤ម៉ឺន​៥ពាន់​នាក់​នេះ​ បើ​ប្រៀបធៀប​ទៅ​គឺ​ច្រើន​ជាង​ចំនួន​ជនបរទេស​ដែល​ត្រូវ​បានណ្ដេញ​ចេញ​ក្នុង​រយៈពេល ១០ឆ្នាំ កន្លង​ទៅ។ ការ​បណ្ដេញចេញ​ក្នុង​ចំនួន​ច្រើន​បែបនេះ សមត្ថកិច្ច​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដូច​ជា ការ​ខ្វះ​ឯកសារ​របស់​ជន​ដែល​ត្រូវ​បណ្ដេញ​ចេញ។

    បញ្ហា​ប្រឈម​មួយ​ទៀត គឺ​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់របស់​ជន​បរទេស តាម​ច្រក​មិន​ផ្លូវការ ហើយ​អ្នក​ផ្ដល់​សេវា​ស្នាក់​នៅ​ក៏​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​ជាក់លាក់ក្នុង​ការ​រាយការណ៍​ទៅ​សមត្ថកិច្ចអំពី​ការ​ចូល​មក​ស្នាក់​នៅ​របស់​ជនបរទេស៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    នៀម ឆេង

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.