Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់ ឡានធំ​បុករះ​​ម៉ូតូជាច្រើន​គ្រឿង នៅ​ខេត្តតាកែវ បណ្តាល​​ឱ្យមនុស្សស្លាប់ និង​រងរបួសជា​ច្រើននាក់
    ព័ត៌មានជាតិ

    គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់ ឡានធំ​បុករះ​​ម៉ូតូជាច្រើន​គ្រឿង នៅ​ខេត្តតាកែវ បណ្តាល​​ឱ្យមនុស្សស្លាប់ និង​រងរបួសជា​ច្រើននាក់

    ឈន ណនBy ឈន ណនJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    សពជនរងគ្រោះ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដានេះ។ រូបថត សមត្ថកិច្ច
    សពជនរងគ្រោះ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដានេះ។ រូបថត សមត្ថកិច្ច
    Share
    Facebook Twitter LinkedIn Pinterest Email

    មាន​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅខេត្ត​តាកែវ ដោយរថយន្ត​សណ្តោងខ្នាតធំ បាន​​បុករះពេញទំហឹងទៅលើ​អ្នកជិះ​ម៉ូតូជាច្រើនគ្រឿង បណ្ដាលឱ្យ​មានអ្នកស្លាប់ និង​អ្នក​របួសជា​ច្រើន ហើយសមត្ថកិច្ច បាន​នឹងកំពុង​ស្រាវ​ជ្រាវ​ស្វែង​រកមុខសញ្ញា តាមចាប់ខ្លួន​​​តៃកុង​ឡាន ដែល​បាន​រត់គេច​ខ្លួនបាត់។

    ហេតុការណ៍ដ៏សោកសង្វេគនេះ បានកើតឡើង​​នៅភូមិតាយឹង ឃុំជំនះពេន ស្រុកសំរោង ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែតលេខ ៥៤ និង ៥៥ កាល​ពីព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ហើយ​គ្រប់​គ្នា ដែលបាន​ឃើញ​ហេតុការណ៍ដ៏​រន្ធត់នេះ អះអាង​ ​ឃើញ​មនុស្សជាច្រើននាក់ បានដេក​ស្លាប់ និងរបួស​នៅ​លើ​ដង​ផ្លូវ ខណៈ​មួយចំនួនទៀត ត្រូវបាន​ហោះប៉ើង​ធ្លាក់​ទៅក្នុងប្រឡាយទឹក​។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែល​បាន​ឃើញ​ហេតុការណ៍ផ្ទាល់ភ្នែក នៅ​កន្លែង​កើតហេតុ បានលាន់មាត់ទាំងក្តីរន្ធត់ថា «ឡានធំនេះ​ បើកលឿនខ្លាំងណាស់ ដូចហោះអ៊ីចឹង!»។ ល្បឿនដ៏លឿននេះហើយ ទើបធ្វើឱ្យ​តៃកុងឡាន មិនអាច​គ្រប់គ្រង​ស្ថានការណ៍បើក​បរ​របស់​ខ្លួន​បាន ដោយ​ជ្រុលចង្កូត​ទៅបុក​រះ​ម៉ូតូជាច្រើន​គ្រឿង​។

    ក្រោយពេលកើតហេតុ​ភ្លាមៗ បុរសជាតៃកុងឡានខ្នាតធំបង្កហេតុ បានឆ្លៀតឱកាសចលាចល បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវអ្នក​ស្លាប់ និង​ជនរងគ្រោះជាច្រើននាក់ ចំណែកឡាន ដែល​ជនល្មើស​បាន​បើក មាន​ស្លាក​លេខ ភ្នំពេញ 3E-2004 ជាប្រភេទ​រថយន្តសណ្តោងខ្នាតធំ ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវ​ស្វែង​​​រកចាប់ខ្លួន​តៃកុងឡានជាអ្នក​បង្កហេតុ មក​ផ្ទន្ទាទោស។

    ស្រ្តីម្នាក់ ដែលស្ថិតនៅក្នុង​ហេតុការណ៍នេះ​ផ្ទាល់ បាននិយាយ​តាម​រយៈការ​ឡាយវីដេអូ​របស់​ខ្លួន​​ដោយ​ក្តីរន្ធត់​ថា៖ ​«មានគ្រោះថ្នាក់ចរាចរណ៍ នៅ​ខេត្តតាកែវ ហួសសំរោងយ៉ោង ធ្វើ​ឱ្យ​មនុស្ស​​ស្លាប់​ច្រើនណាស់! នៅកន្លែង​ប្រឡាយ មានច្រើនមែនទែន ហើយនៅកន្លែងនោះ ឡើងគរគ្នា ខ្ញុំ​អត់ហ៊ាន​ទៅ​ថតជិតទេ ព្រោះ​ខ្លាច…។ មានឆេះម៉ូតូមួយ​ទៀត ហើយឥឡូវនេះ​អ្នក​ដែលបង្ក​ហេតុ បាននាំគ្នារត់​​កាត់វាល​ស្រែទៅបាត់អស់​ហើយ»។

    យ៉ាងណាក៏​ដោយ យោងតាមរបាយការណ៍​ជាបឋម​របស់​អាជ្ញាធរ​ខេត្តតាកែវ បានឱ្យ​ដឹង​ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែល​បាន​កើត​ឡើង នៅព្រឹក​ម៉ោង ៦:៣៥ ថ្ងៃទី១៣ ខែកក្កដានេះ គឺ​រវាងរថយន្តដឹកដែក និងម៉ូតូចំនួន ៣ គ្រឿង ដែលបង្ក​ឱ្យមានជនរងគ្រោះសរុបចំនួន ៤នាក់ ក្នុងនោះ​ស្លាប់៣នាក់ និង​របួសធ្ងន់ ១នាក់។

    របាយការណ៍​ដដែលនេះ បានបន្ត​ថា អ្នក​ស្លាប់ទី ​១ ឈ្មោះ នឹង ប៊ុនថា ភេទប្រុស អាយុ ១៦ ឆ្នាំរស់​នៅ​ភូមិ​តាឡឹង ឃុំ​ភ្នំដិន ស្រុកគីរីវង់ បើកម៉ូតូ scoopy ពី​ត្បូង​ទៅជើង ទៅរៀន​ជាង​ម៉ាស៊ីនត្រជាក់ នៅ​ភ្នំពេញ។ ទី​២ អ្នករួមដំណើរ​ឈ្មោះ ភោន ចន្ថន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ រស់​នៅជាមួយគ្នា ទៅរៀនធ្វើ​ចុងភៅ នៅភ្នំពេញ។

    ចំណែក​អ្នកស្លាប់ទី​៣ ឈ្មោះ កេង ប៉ាវ ភេទប្រុស អាយុ​ ៣៥​ឆ្នាំ បើកម៉ូតូ ក្លិចពណ៌ស មកពី​ជើងទៅត្បូង មុខរបរ​គ្រូ​បង្រៀន។ រីឯ​ឈ្មោះ រី ស៊ីណាត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់​នៅភូមិដើមរឹស ឃុំ​ព្រៃរកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បើកម៉ូតូ​អាសង់ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ បាន​រងរបួស​ធ្ងន់ កំពុងសង្គ្រោះ​​បន្ទាន់ នៅមន្ទីរពេទ្យ​បង្អែកស្រុកបាទី ហើយ​គាត់ជា​កម្មករ​សំណង់​រកស៊ី​ម៉ៅការ៕

    post khmer
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ឈន ណន

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ទាំង​លំបាក ដើម្បី​សាងបាន​កំណត់ត្រាថ្មី នៅ SEA V-Cup

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.