Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»ព័ត៌មានជាតិ»មន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានជំរុញឱ្យ​ដើរតួជា «ខ្សែប្រយុទ្ធ» ទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅមូលដ្ឋាន
    ព័ត៌មានជាតិ

    មន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានជំរុញឱ្យ​ដើរតួជា «ខ្សែប្រយុទ្ធ» ទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅមូលដ្ឋាន

    ហុង រស្មីBy ហុង រស្មីJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ចំពោះ​មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកក្កដា។ រូបថត សហការី
    លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ចំពោះ​មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកក្កដា។ រូបថត សហការី
    Share
    Facebook Twitter LinkedIn Pinterest Email

    ខេត្ដកោះកុង៖ ក្រសួងព័ត៌មានបានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងតួនាទីជា «ខ្សែប្រយុទ្ធ» ក្នុងសមរភូមិព័ត៌មាននៅមូលដ្ឋាន ដោយត្រូវក្តាប់សភាពការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ និងត្រៀមព័ត៌មានពិតឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបព័ត៌មានក្លែងក្លាយបានលឿន មុនការភាន់ច្រឡំរីករាលដាលក្នុងសាធារណមតិ។

    ការជំរុញនេះធ្វើឡើងដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ចំពោះ​មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកក្កដា។

    លោកបានណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និងក្តាប់ព័ត៌មាន ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដើម្បីអាចរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

    បើតាមលោក ការផ្តល់ព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលា នឹងជួយបង្ការកុំឱ្យប្រជាពលរដ្ឋទទួលព័ត៌មានមិនពិត ឬមានការបកស្រាយខុសតាមរយៈប្រភពព័ត៌មានផ្សេងៗ។

    ក្នុងបរិបទបច្ចេកវិទ្យាដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស លោក អស្នារិទ្ធ បានកត់សម្គាល់ថា លំហូរព័ត៌មានក្លែងក្លាយក៏កើតមានកាន់តែច្រើន ដែលទាមទារឱ្យមន្ត្រីព័ត៌មានបង្កើនការប្រុងប្រយ័ត្ន និងមានវិធានការគ្រប់គ្រង និងឆ្លើយតបព័ត៌មានឱ្យបានម៉ឺងម៉ាត់។

    លោកបានលើកឡើងថា៖ «វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់»។

    លោកបានសង្កត់ធ្ងន់ថា នៅពេលមន្ត្រីទទួលបន្ទុកការងារសាធារណមតិមានធាតុចូល និងព័ត៌មានគ្រប់គ្រាន់ ពួកគេអាចឆ្លើយតបបានភ្លាមៗ និងផ្អែកលើមូលដ្ឋានព័ត៌មានត្រឹមត្រូវ។

    ការឆ្លើយតបឱ្យបានលឿន និងច្បាស់លាស់ អាចជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន និងទប់ស្កាត់ការបំភ្លៃការពិតអំពីស្ថានភាពកម្ពុជា ពីមតិអវិជ្ជមាននៅក្រៅប្រទេស ឬក្រុមមជ្ឈដ្ឋានដែលលោកចាត់ទុកថាមានចេតនាមិនល្អ ជាពិសេសចំពោះបញ្ហាដែលកើតមាននៅមូលដ្ឋាន។

    ការណែនាំនេះធ្វើឡើងស្របពេលក្រសួងព័ត៌មានកំពុងពង្រីកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ទៅកាន់រាជធានី-ខេត្តនានា ដោយផ្តោតលើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនសុវត្ថិភាពព័ត៌មាន។

    ក្រសួងបានអះអាងនាពេលថ្មីៗនេះថា អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសយុវជន កំពុងបង្កើនការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការ មុនចែករំលែកបន្ត ដែលត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរឥរិយាបថសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត។

    លោក អស្នារិទ្ធ បានចាត់ទុកមន្ទីរព័ត៌មានថា ជា «ស្ពានតភ្ជាប់ដ៏សំខាន់» រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការងារព័ត៌មាន និងសាធារណមតិ ដែលជាយន្តការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និងថ្នាក់ជាតិ។

    លោកបញ្ជាក់ថា យន្តការការងារព័ត៌មាន និងសាធារណមតិនៃមន្ទីររាជធានី-ខេត្ត កំពុងដើរតួនាទីជា «ខ្សែប្រយុទ្ធ» ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរៀងៗខ្លួន។

    ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាប្រសិទ្ធភាពការងារ ក្រុមការងារត្រូវមានការគាំទ្រ និងសហការគ្នាជាធ្លុងមួយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការជាមួយមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

    លោកបានជំរុញឱ្យបង្កើតបណ្តាញការងារព័ត៌មាន និងសាធារណមតិដ៏រឹងមាំនៅមូលដ្ឋាន ដើម្បីធានាថា នៅពេលកើតមានព័ត៌មានមិនពិត ឬបញ្ហាដែលបង្កការភាន់ច្រឡំ អង្គភាពពាក់ព័ន្ធអាចប្រមូលព័ត៌មាន និងឆ្លើយតបបានទាន់ពេលវេលា។

    ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍមូលដ្ឋាន និងព្រឹត្តិការណ៍នានាក្នុងខេត្ត តាមរយៈគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ខ្លួន។

    លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានប្តេជ្ញាពង្រឹងសមត្ថភាពក្រុមការងារ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផលិតមាតិកាព័ត៌មានអំពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែសកម្ម និងទាន់ពេលវេលា។

    លោកបន្តថា មន្ទីរនឹងពង្រឹងប្រសិទ្ធភាពបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីឱ្យក្លាយជាប្រភពព័ត៌មានដែលប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុងអាចទុកចិត្តបាន៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហុង រស្មី

    Related Posts

    កម្ពុជាជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងស្រុក តែប្រឈមជំងឺគ្រុនចាញ់នាំចូលតាមរយៈមនុស្សនិងសត្វស្វា

    July 16, 2026

    សមាគម និង​ក្រុមហ៊ុនធានារ៉ាប់រងធំជាង​គេ​របស់ចិន សុទ្ធតែ​បាន​​ប្តេជ្ញា​សហការ ​និងគាំទ្រជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្ពុជា-ចិន

    July 16, 2026

    មន្ត្រីជាន់ខ្ពស់​កម្ពុជា​ប្រាប់​ទៅមន្ត្រី​ទូត​អាមេរិកពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បោស​សម្អាត​មេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត Online Scam

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.