Close Menu
    Facebook X (Twitter) Instagram
    thepppost.com
    Facebook X (Twitter) Instagram
    thepppost.com
    Home»សេដ្ឋកិច្ច»ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ បាន​​កើន​ឡើង​ជាង ២០%​​
    សេដ្ឋកិច្ច

    ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ បាន​​កើន​ឡើង​ជាង ២០%​​

    ហ៊ឹន ពិសីBy ហ៊ឹន ពិសីJuly 10, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ទិ​ដ្ឋភាពនៃ​ការ​លើក​កុងតឺន័រ​​ចេញ​ពី​កប៉ាល់​ដាក់​លើ​រថយន្ត ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ ហ៊ឹន ពិសី​
    ទិ​ដ្ឋភាពនៃ​ការ​លើក​កុងតឺន័រ​​ចេញ​ពី​កប៉ាល់​ដាក់​លើ​រថយន្ត ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ ហ៊ឹន ពិសី​
    Share
    Facebook Twitter LinkedIn Pinterest Email

    ទំហំទឹក​ប្រាក់​​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាអន្តរជាតិ​របស់​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ដោយ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ នេះ​មាន​ប្រមាណជិត ៣៧ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១/៥​ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៥ ខណៈ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​​ស្ថិតក្នុងរង្វង់​ជិត ២,៧ ពាន់លាន​ដុល្លារ​។

    ទិន្នន័យ​​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​កម្ពុជា(GDCE) ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​១០ ខែ​កក្កដានេះ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-​មិថុនា ឆ្នាំ​២០២៦ កម្ពុជា​បាន​​នាំចេញទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់​សរុប ១៧,០៨ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,៥​% ពី​ចំនួន ១៤,២៩ ​ពាន់​លាន​ដុល្លារ​កាល​ពីរយៈ​ពេល​ដូចគ្នា​ ឆ្នាំ​២០២៥។ ទន្ទឹម​នឹង​នេះ​​កម្ពុជាក៏​បាន​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​​ក្នុង​ទឹក​ប្រាក់ ១៩,៧៧ ពាន់​លាន​ដុល្លារ កើន​ឡើង ២១,៤% ពី​ចំនួន ១៦,២៨ ពាន់​លាន​ដុល្លារ​។

    ជា​សរុប​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មានទឹក​ប្រាក់​សរុប​​ ៣៦,៨៥​ ពាន់​លាន​ដុល្លារ កើន ២០,៥% ពី​ចំនួន ៣០,៥៧ ពាន់​លាន​ដុល្លារ​។ ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទាំង ១០ រួម​មាន​ ​ចិន សហរដ្ឋ​អាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កាណាដា និង​អេស្ប៉ាញ។​

    ផ្អែកតាមតួលេខខាងលើ​ គឺជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មាន​ឱនភាព​ប្រមាណ ២,៦៩ ពាន់​លាន​ដុល្លារ កើន​ពី ១,៩៨ ពាន់​លាន​ដុល្លារ​​កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២៥។​

    ​​​​អនុ​ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ និងបោះ​ជំហាន​ទៅមុខឱ្យ​កាន់តែលឿន​។ លោក​បន្ត​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី​ៗ​ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល ព្រម​ទាំង​​ការ​ខិតខំ​របស់​ផ្នែក​ឯកជន​ដើម្បីទាក់​ទាញ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​​វិនិយោគិនជាតិ និង​អន្តរជាតិ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន​សមិទ្ធិផល​វិជ្ជមាន​ជា​បន្ត​បន្ទាប់​។

    លោក​ប្រាប់​ទៀត​​ថា ​កំណើន​ទឹក​ប្រាក់​នាំ​ចូល​នេះ ​ភាគច្រើន​គឺ​ជាផលិតផលពាក់កណ្តាល​សម្រេច​ ឬ​ធាតុផ្សំ​សម្រាប់​​បម្រើ​ឱ្យ​ការ​ផលិត​ទំនិញ​នៅ​កម្ពុជា​​សម្រាប់​នាំចេញ​ទៅទីផ្សារ​អន្តរជាតិ​បន្ត​ទៀត​​។

    លោក​បាន​ថ្លែង​ថា៖​«​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ​គឺ​បញ្ជាក់​ពី​ទំនុក​ចិត្ត​នៃ​ការ​វិនិយោគ​ថ្មីៗ និង​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ចំនួន​ទឹកប្រាក់​នាំចេញ នាំចូល​ទំនិញ នឹង​នឹង​បន្តកើន​ឡើងថែមប្រសិន​បើ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​មិនមាន​បញ្ហា​ធំណាមួយ​កើតឡើង»។

    លោក​លើក​ឡើង​ទៀត​ថា ការ​​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​ទំនិញ​ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ធំៗ និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី និង​ពហុភាគី ដែល​​​​ចូល​ជា​បន្ត​បន្ទាប់ នឹង​ជួយឱ្យ​កម្ពុជា​ទាក់​ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ហ៊ឹន ពិសី

    Related Posts

    ទំហំពាណិជ្ជកម្ម​កម្ពុជាជាមួយ​ក្រុមប្រទេស​សមាជិក​ RCEP កើនដល់ជាង ២៤ ពាន់​លាន​ដុល្លារ​

    July 16, 2026

    ​ប្រភព​ទុន​ក្នុង​ស្រុកមាន​ចំណែក​​​ជិត ៤២% នៃ​ចំនួន​ទុន​វិនិយោគ​សរុបដែល​បាន​អនុម័ត​​ក្នុង​ឆមាស​ទី​១

    July 15, 2026

    អតីតប្រទេស​នៅ​ឥណ្ឌូចិន​បាន​​រួម​សហការ​គ្នា​ដាក់ចេញនូវ​កញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា​

    July 14, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.