លំហូរពាណិជ្ជកម្មទំនិញរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) បានបោះជំហានទៅមុខកាន់តែប្រសើរ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារ កើនជិត ១/៤ដងបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈតំបន់ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រទេសសមាជិកអាស៊ានទាំង ១០ (ឆ្នាំ២០១២)។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ ប្រទេស ដោយ ១០ ប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសំខាន់ៗចំនួន ៥ ទៀតរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ទិន្នន័យក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មទំនិញរបស់ប្រទេសកម្ពុជា ជាមួយក្រុមប្រទេសសមាជិក RCEP នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារ កើនជិត ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយក្នុងនោះកម្ពុជានាំទំនិញទៅកាន់ប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៥,៦ ពាន់លានដុល្លារ កើនជិត ១២% ខណៈទំនិញនៃក្រុមប្រទេស RCEP នាំចូលមកវិញមានចំនួនជាង ១៨ ពាន់លានដុល្លារ កើន ២៨%។ បើធ្វើការបែងចែក គឺការដោះដូរពាណិជ្ជកម្មជាមួយក្រុមប្រទេសសមាជិកអាស៊ាន មានទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារ កើនជិត ២២% ដែលក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ប្រហែល ៣ ពាន់លានដុល្លារ កើនឡើង ២% និងកម្ពុជានាំចូលពីទីផ្សារអាស៊ាន មានចំនួនជាង ៧ ពាន់លានដុល្លារ កើន ៣៣%។ ដោយឡែកសម្រាប់ប្រទេសជាសមាជិក RCEP ចំនួន ៥ ផ្សេងទៀត(ក្រៅសំបន់អាស៊ាន) គឺកម្ពុជា-ចិន មានទឹកប្រាក់ ១១,៦៤ ពាន់លានដុល្លារ កើនឡើង ២៥,៤%, កម្ពុជា-ជប៉ុន ១,៤៣ ពាន់លានដុល្លារ កើន ១៦,៩%, កម្ពុជា-កូរ៉េខាងត្បូង ៥៩៩,៧៣ លានដុល្លារ កើន ៣៦,៨%, កម្ពុជា-អូស្រា្តលី ៤៣៥ លានដុល្លារ កើន ៥១%,…
Author: ហ៊ឹន ពិសី
វិនិយោគិនកម្ពុជាបានឈរនៅលើគេក្នុងនាមជាអ្នកបញ្ចេញទុនវិនិយោគច្រើនជាងគេនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយវិនិយោគិនចិន សិង្ហបុរី និងម៉ាឡេស៊ី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា នេះឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា (ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត) មានចំនួនសរុប ២៧៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤,៧ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ១៦០ ពាន់កន្លែង។ វិនិយោគិនកម្ពុជា គឺជាអ្នកដែលបានបញ្ចេញទុនវិនិយោគច្រើនជាងគេ ដោយមានចំណែក ៤១,៧៤% នៃចំនួនទុនវិនិយោគសរុប ៤,៧ ពាន់លានដុល្លារ តាមពីក្រោយដោយជនជាតិចិន ៣៥,៧៥%, សិង្ហបុរី ១៥,៣៨%, ម៉ាឡេស៊ី ៤,២៦% ក្រៅពីនោះរួមមាន ហូឡង់, កោះ British Virgin, កោះ Marshall, កោះ Samoa, ជប៉ុន និងសហរដ្ឋអាមេរិក។ CDC ឱ្យដឹងទៀតថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ គឺមានគម្រោងចំនួន ១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១២០ ពាន់កន្លែងត្រូវបានចុះបញ្ជីដោយ CDC ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០៥, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៩។ ដោយ ឡែកគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១ លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ៣៥ ពាន់កន្លែង។ យោងតាម CDC គម្រោងដែលលេចធ្លោក្នុងឆមាសទី១ ឆ្នាំ២០២៦ មានដូចជា គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វា, គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រ, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយ គ្រាប់ស្វាយចន្ទី ចេក ខ្មុរ, គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគារផលិតកម្មរោងចក្រស៊ីម៉ងត៍, គម្រោងបង្កើតរោងចក្រជ្រលក់ពណ៌, រោងចក្រផលិតក្រណាត់គ្រប់ប្រភេទ, រោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី, រោងចក្រផលិតត្រីខកំប៉ុង…
កម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាដាក់ចេញនូវកញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួម ក្នុងគោលបំណងបង្កើននូវភាពទាក់ទាញ និងជំរុញដំណើរទេសចរណ៍នៅក្នុងដែនដីអតីតសហភាពឥណ្ឌូចិនឱ្យបានកាន់តែច្រើនថែមទៀតទៅដល់ប្រជាជននៃប្រទេសទាំង ៣ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀត។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលតំណាងថ្នាក់ដឹកនាំនៃវិស័យទេសចរណ៍ប្រទេសទាំង ៣ បានទៅចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន លើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា, គណៈប្រតិភូឡាវ ដឹកនាំដោយលោកស្រី Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកស្រី Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម(VNAT)។ ខ្លឹមសារនៃជំនួបនេះ គឺដើម្បីពិភាក្សាពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញយុទ្ធនាការ«ប្រទេសបី គោលដៅមួយ»។ ដើម្បីជំរុញយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លែផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំង ៣ បានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា(Joint Package Tour) ដោយរួមមាន ៣ ថ្ងៃនៅប្រទេសវៀតណាម ៣ ថ្ងៃនៅប្រទេសកម្ពុជា និង៣ ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ។ ការរៀបចំរួមគ្នានេះ គឺដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី (Intra-Regional Travelers) និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣ (Plus-One Countries)។ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម, ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា…), ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet), និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ ព្រមទាំងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំង ៣ និងពីប្រទេសទី ៣។ តាមរយៈជំបនួបនេះ មន្រ្តីជំនាញទាំង ៣ ប្រទេសបានសន្យានឹងបន្តជួបគ្នាជាថ្មីទៀតដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម។ ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៦…
វិស័យអាកាសចរណ៍នៅកម្ពុជា នឹងបោះជំហានទៅមុខកាន់តែលឿនបន្ថែមទៀតនៅពេលប្រទេសកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ«អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ត្រូវបានសមាជិករដ្ឋសភា អនុម័តជាឯកច្ឆន្ទ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ពាក្យស័ព្ទបច្ចេកទេស«ប្រាតិភោគ» គឺជាពាក្យ អព្យាក្រឹត្យ ដែលអាចប្រើប្រាស់បែបពហុវិស័យ ដូចជា វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពន្ធដារ គយ និងច្បាប់ជាដើម ដោយផ្អែកតាមកម្មវត្ថុនៃវិស័យនីមួយៗ ប៉ុន្តែដោយឡែក ប្រាតិភោគ ជាអន្តរជាតិ នៅក្នុងន័យនេះសំដៅដល់ការធានាលំហូរហិរញ្ញប្បទានជាអន្តរជាតិ សម្រាប់ប្រតិបត្តិការក្នុងការលក់ ការទិញ ឬការជួលឧបករណ៍អាកាសយាន ជាដើម។ល។ ថ្លែងក្នុងអង្គប្រជុំរដ្ឋសភា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការផ្តល់សច្ចាប័ននៃអនុសញ្ញានិងពិធីសារអាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗចំនួន ២។ ទី១. អត្ថប្រយោជន៍ផ្នែកច្បាប់៖ ដោយអនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួលចំពោះឧបករណ៍អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយក្នុងការគ្រប់គ្រងឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តារដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ចំណែកទី២ គឺអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច៖ ដោយអនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើគោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង។លោក ហាវណ្ណាល់ បានលើកឡើងទៀតថា ចំពោះផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន គឺកម្ពុជាទទួលបានមកវិញមានដូចជា ១. ចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេសដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ២. ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ៣. ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ មកកាន់កម្ពុជា, និង ៤. ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។លោកអះអាងថា៖«បន្ថែមលើសពីនេះ អនុសញ្ញានិងពិធីសារអាកាសយាន ក៏នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ…
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ១,៤ ពាន់លានដុល្លារ ដោយធ្លាក់ចុះជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងជប៉ុន។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១(ខែមករា-មិថុនា) ឆ្នាំ២០២៦ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុប ១,៣៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៧,៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមាន២,១៩ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញថៃនាំមកកម្ពុជា ១,០១ ពាន់លានដុល្លារ ថយចុះ ៤១,៩% និងទំនិញកម្ពុជានាំទៅថៃវិញ ៣៥៧,២១ លានដុល្លារ ថយចុះ ២០,៣%។ ផ្អែកតាមតួលេខ គឺក្នុងឆមាសទី១ ឆ្នាំ២០២៦ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ៦៥៦,៧៩ លានដុល្លារ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៣ ខែកក្កដាថា ការបង្កសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតីភាពកម្ពុជាដែលជំរុញឱ្យប្រជាជនខ្មែរធ្វើពហិការលើផលិតផលថៃ គឺជាហេតុផលចម្បងដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ធ្លាក់ចុះ។ លោកបន្តថា ទន្ទឹមនឹងការធ្វើពហិការផលិតផលថៃ សមត្ថភាពនៃខ្សែចង្វាក់ផលិតកម្មនៅកម្ពុជាក៏កំពុងមានសម្ទុះកើនឡើងលឿនផងដែរ។ លោកប្រាប់ទៀតថា ភាគច្រើននៃទំនិញថៃដែលនាំមកកម្ពុជាក្នុងពេលនេះគឺជាវត្ថុធាតុដើម គ្រឿងផ្សំ ឬគ្រឿងបង្គុំសម្រាប់បម្រើឱ្យផលិតកម្មរបស់រោងចក្រ សហគ្រាស និងអ្នកវិនិយោគនៅក្នុងកម្ពុជា ដែលធ្លាប់នាំចូលកន្លងមក។ លោកបានថ្លែងថា៖«ផលិតផលដែលធ្លាប់នាំចូលពីប្រទេសថៃមួយចំនួន នៅពេលនេះត្រូវបានរោងចក្រ/សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាធ្វើការផលិត ឬកែច្នៃបានដោយខ្លួនឯង។ ចំណែកផលិតផលខ្លះទៀតដែលធ្លាប់នាំចូលពីប្រទេសថៃ ក៏ត្រូវបានជំនួសដោយការនាំចូលពីប្រទេសផ្សេងៗដូចជា វៀតណាម ចិន និងកូរ៉េ ជាដើម»។ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានជំរុញប្រជាជនខ្មែរឱ្យកាត់បន្ថយ ឬធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ។ លំហូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តធ្លាក់ចុះថែមទៀតប្រសិនបើការបិទព្រំដែនពីសំណាក់ភាគីថៃនៅតែបន្ត។ លោកប្រាប់ទៀតថា សម្រាប់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃ គឺមិនមានឡើយនៅពេលនេះ ប៉ុន្តែគេអាចធ្វើបានតាមរយៈការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬតាមផ្លូវទឹក និងផ្លូវអាកាស។ លោកបានអះអាងថា៖«ខ្ញុំគិតថា កំណើនសមត្ថភាពផលិតកម្មក្នុងស្រុក និងនិន្នាការនៃការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាជនខ្មែរ…
រដ្ឋមន្ត្រីប្រតិភូបារាំងអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ លោក Nicolas Forissier មានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំងនឹងកាន់តែមានភាពល្អប្រសើរ ជាពិសេសទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងការវិនិយោគពីសំណាក់វិនិយោគិនបារាំងក្នុងប្រទេសកម្ពុជា។ លោក Nicolas Forissier បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងបារាំង-កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅខែវិច្ឆិកា ខាងមុខផងដែរ។ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក Nicolas Forissier បាននិយាយថា បារាំងពិតជាចង់ឃើញវិនិយោគិនខ្លួនពង្រីកការវិនិយោគផ្ទាល់នៅប្រទេសកម្ពុជាច្រើនបន្ថែមទៀត ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៤ ការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់ប្រមាណ ៦៩២ លានដុល្លារ។ លោកអះអាងថា រូបលោកផ្ទាល់នឹងខិតខំជួយជំរុញវិនិយោគិនបារាំងឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀតតាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា។ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit) លើកទី២០ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងមានវត្តមានរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមប្រទេសនិយាយភាសាបារាំងជាច្រើនទៀត។ លោក Nicolas Forissier បានថ្លែងថា៖«តាមរយៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ យើងរំពឹងថានឹងអាចទាក់ទាញវិនិយោគិនបារាំងឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាបន្ថែមទៀត»។ បើតាមលោក Nicolas Forissier នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនបារាំងជាង ២០០ កំពុងធ្វើប្រតិបត្តិការ ដោយរួមមានក្នុងវិស័យជាច្រើនដូចជា ថាមពល ដឹកជញ្ជូន គ្រប់គ្រងអាកាសយានដ្ឋាន ហិរញ្ញវត្ថុ សុខាភិបាល និងសំណង់ជាដើម។ បន្ថែមលើនេះលោក Nicolas Forissier ក៏បាននិយាយថា លោកសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍បារាំងនឹងធ្វើការសិក្សាពីលទ្ធភាពក្នុងការបើកជើងហោះហើរផ្ទាល់មកប្រទេសកម្ពុជានៅពេលខាងមុខ។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទឹកប្រាក់សរុប ៣២២,៨៣ លានដុល្លារ កើនឡើង ១២,៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ក្នុងនោះទំនិញកម្ពុជានាំទៅបារាំង ២៥៩,១១ លានដុល្លារ កើនឡើង ១៣,៥% ចំណែកបារាំងនាំមកវិញ ៦៣,៧២ លានដុល្លារ កើនឡើង ១០,៥%។…
ទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានៅតែមានភាពល្អប្រសើរ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះមានប្រមាណជិត ៣៧ ពាន់លានដុល្លារ កើនឡើង ១/៥ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈអតុល្យភាពជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាស្ថិតក្នុងរង្វង់ជិត ២,៧ ពាន់លានដុល្លារ។ ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចេញផ្សាយក្នុងថ្ងៃទី១០ ខែកក្កដានេះ បង្ហាញថា ចន្លោះពីខែមករា-មិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ១៧,០៨ ពាន់លានដុល្លារ កើនឡើង ១៩,៥% ពីចំនួន ១៤,២៩ ពាន់លានដុល្លារកាលពីរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះកម្ពុជាក៏បាននាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ ១៩,៧៧ ពាន់លានដុល្លារ កើនឡើង ២១,៤% ពីចំនួន ១៦,២៨ ពាន់លានដុល្លារ។ ជាសរុបពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទឹកប្រាក់សរុប ៣៦,៨៥ ពាន់លានដុល្លារ កើន ២០,៥% ពីចំនួន ៣០,៥៧ ពាន់លានដុល្លារ។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំទាំង ១០ រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កាណាដា និងអេស្ប៉ាញ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦ មានឱនភាពប្រមាណ ២,៦៩ ពាន់លានដុល្លារ កើនពី ១,៩៨ ពាន់លានដុល្លារកាលពីឆមាសទី១ ឆ្នាំ២០២៥។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានភាពរឹងមាំ និងបោះជំហានទៅមុខឱ្យកាន់តែលឿន។ លោកបន្តថា ការដាក់ចេញនូវគោលនយោបាយថ្មីៗ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងការខិតខំរបស់ផ្នែកឯកជនដើម្បីទាក់ទាញ និងលើកទឹកចិត្តចំពោះវិនិយោគិនជាតិ និងអន្តរជាតិ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធិផលវិជ្ជមានជាបន្តបន្ទាប់។ លោកប្រាប់ទៀតថា កំណើនទឹកប្រាក់នាំចូលនេះ ភាគច្រើនគឺជាផលិតផលពាក់កណ្តាលសម្រេច ឬធាតុផ្សំសម្រាប់បម្រើឱ្យការផលិតទំនិញនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិបន្តទៀត។ លោកបានថ្លែងថា៖«កំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ គឺបញ្ជាក់ពីទំនុកចិត្តនៃការវិនិយោគថ្មីៗ និងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ចំនួនទឹកប្រាក់នាំចេញ នាំចូលទំនិញ នឹងនឹងបន្តកើនឡើងថែមប្រសិនបើនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនមានបញ្ហាធំណាមួយកើតឡើង»។ លោកលើកឡើងទៀតថា ការកែលម្អប្រព័ន្ធច្បាប់វិនិយោគ ប្រព័ន្ធអនុគ្រោះពន្ធគយទំនិញដែលកម្ពុជាទទួលបានពីប្រទេសធំៗ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលចូលជាបន្តបន្ទាប់…
អ្នកជំនាញក្នុងវិស័យស្រូវអង្ករ អះអាងថា មហិច្ឆិតារបស់ប្រទេសកម្ពុជាកាលពីជាង ១ទសវត្សរ៍មុនដែលចង់នាំចេញអង្ករទៅទីផ្សារអន្តរជាតិឱ្យបាន ១លានតោន ក្នុង១ឆ្នាំ នឹងសម្រេចបានក្នុងឆ្នាំ២០២៦ នេះ ខណៈរយៈពេល ៦ខែដើមឆ្នាំ២០២៦ ការនាំចេញអង្ករសម្រេចបានជាង ៦៣ ម៉ឺនតោនរួចហើយ។ ទិន្នន័យផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ឱ្យដឹងថា ចន្លោះពីខែមករា-មិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៦៣០ ៣១៩ តោន កើនឡើង ៦២,៨៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំណែកប្រាក់ទទួលបានមានចំនួន ៣៦៧,១ លានដុល្លារ កើនឡើង ២៩,៥២%។ CRF ឱ្យដឹងទៀតថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន ៦០ និងនាំចេញទៅកាន់គោលដៅចំនួន ៦៤ ប្រទេស/ដែនដី។ គោលដៅទាំងនោះរួមមាន ប្រទេសក្នុងតំបន់អឺរ៉ុប(៣២ ប្រទេស) ក្នុងបរិមាណ ១៧៩ ៨២៨ តោន គិតជាប្រាក់ ១២១,៧៣ លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ១៧០ ៤៨៣ តោន ស្មើនឹង ៩៩,៦៧ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន(៥ ប្រទេស) ២២៨ ៧៨០ តោន ស្មើនឹង ៩៨,៩០ លានដុល្លារ, និងគោលដៅផ្សេងទៀតចំនួន ៥១ ២២៨ តោន គិតជាប្រាក់ ៤៦,៨ លានដុល្លារ។ សម្រាប់ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូប ៥៩,៨១%, ប្រភេទអង្ករសគ្រាប់វែង ២២,៥៨%, អង្ករចំហុយ ១,៨២%, អង្ករសរីរាង្គ ១,២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥% និងអង្ករផ្សេងៗ ០,២%។ ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏ទទួលបានចំណូលពីការនាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោន ដែលគិតជាប្រាក់ប្រមាណ ៧១៣,៤២ លានដុល្លារ។ កាលពីជាង ១ ទសវត្សរ៍មុនកម្ពុជាធ្លាប់បានដាក់គោលដៅនាំចេញអង្ករឱ្យបាន ១ លានតោនក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០១៥ ប៉ុន្តែមហិច្ឆិតាមួយនេះនៅតែមិនទាន់អាចសម្រេចបានឡើយបើគិតត្រឹមឆ្នាំ២០២៥។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឡាយ…